ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជូនជនសង្ស័យប្រុសស្រី៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យប្រុសស្រីទាំង៣នាក់ រួមមានទី១ឈ្មោះ ហង្ស ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៦ ផ្លូវជាតិលេខ៥ ក្រុម២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦,ទី២ឈ្មោះ នឿន ណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករលីសែងត្រី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ និងទី៣ឈ្មោះ មិន បុប្ផា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៥ ភូមិខ១ សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ។
គួររំលឹកថា សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ កាលពីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងដកហូតបៀចំនួន១ហ៊ួរ កំរាលសម្រាប់ត្រាប់ចំនួនមួយផ្ទាំង និងប្រាក់ចំនួន ១៤៥,៧០០រៀល ប្រាក់ដុល្លារចំនួន ២០ដុល្លារ៕
https://youtu.be/GgtBBPQTDLM
មតិយោបល់