ឧត្តរមានជ័យៈ លោកអធិការស្រុកបន្ទាយអំពិល បានប្រាប់ Post News ថា ក្មេងទំនើង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីដែលតែងតែដើរបង្កជម្លោះពេលរាំធុងបាស។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅតាមដងផ្លូវ ត្រង់ចំណុចភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោកអធិការបានបន្តថា ក្មេងទំនើងទាំង៣នាក់ ទី១មានឈ្មោះ សាក់ រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិគោកស្វាយ ឃុំគោកមន,ទី២ឈ្មោះ ស្រ៊ី ឆុន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងអំពិល ឃុំគោកមន និងទី៣ឈ្មោះ ម៉ឺយ ម៉ាញ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិតានេស ឃុំគោកមន ។ ក្នុងនោះដកហូតបាន ដាវស៊ាំម៉ូរ៉ៃ១ដើម និងស្នាប់ដៃ១។
លោកអធិការបន្តទៀតថា កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចេញល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តស្រុក ហើយបានឃាត់ខ្លួនក្មេងទំនើង ដែលនៅតាមដងផ្លូវត្រង់ចំណុចភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិលបានតែម្តង។
បច្ចុប្បន្ន ក្មេងទំនើងទាំង៣នាក់ កម្លាំងបានឃាត់ខ្លួនមកអធិការដ្ឋាន ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ឲ្យឪពុកម្តាយធានាយកទៅវិញ៕
មតិយោបល់