ព័ត៌មានជាតិ

ឆេះផ្ទះមន្រ្តីនគរបាលនាយកដ្ឋានបេតិកភណ្ឌក្រសួងមហាផ្ទៃ ផ្អើលទាំងព្រឹក!

ភ្នំពេញ: អគ្គិភ័យមួយ បានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពរដ្ឋ រួមនឹងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទី ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះកើតហេតុខាងលើមានឈ្មោះ រ៉យ ធឿន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាមន្រ្តីនគរបាលនាយកដ្ឋានបេតិកភណ្ឌក្រសួងមហាផ្ទៃ។

ក្នុងនោះដែរ អគ្គិភ័យបានឆាបឆេះ សាឡុង១ឈុត ធុងបាស់ ក្បាលVCD ជំនាងផ្ទះ១ទូកញ្ចក់ចំនួន៣ រួមនឹងសម្ភារ:មួយចំនួនទៀត ចំណែកទំហំផ្ទះ រងការខូខខាតយ៉ាងដំណំ។

មុនពេលកើតហេតុ បុរសម្ចាស់ផ្ទះបានចាកចេញទៅធ្វើការបាត់ នៅសល់តែកូនប្រុសម្នាក់នៅក្នុងផ្ទះនោះ ខណ:នោះស្រាប់តែមានអគ្គិភ័យឆាបឆេះចេញពីក្នុងផ្ទះខាងលើ យ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ បានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ដើម្បីអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពតម្រួត បទបញ្ជា ដែលនៅក្បែរកន្លែងកើតហេតុ ចេញអន្តរាគមន៍បាញ់ពន្លត់ អស់ទឹកមួយគ្រឿង ទើបរលត់ទៅវិញតែម្តង ដោយមិនបណ្តាលឲ្យឆាបឆេះរាលដាលដល់ផ្ទះផ្សេងទៀត ក៏ដូចជាបណ្តាលឲ្យនរណាម្នាក់មានរបួសនោះទេ។

ចំណែកមូលហេតុនៃការឆាបឆេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូងថា អាចបណ្តាលមកពីការទុស្សេខ្សែភ្លើង៕

មតិយោបល់