ព័ត៌មានជាតិ

ចំនួន​អ្នក​ស្លាប់​ដោយសារ​លិច​នាវា​នៅ​កូរ៉េខាងត្បូង បាន​កើនឡើង​ដល់ ១៥៩​នាក់​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​ខែ​មេសា ឆ្នាំ ២០១៤ នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​លិច​នាវា​នៅ​កូរ៉េខាងត្បូង​បាន​កើនឡើង​ដល់ ១៥៩​នាក់​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ​។​

​នៅក្នុង​រយៈពេល ៩​ថ្ងៃ​នៃ​ការស្វែងរក​អ្នក​បាត់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ១៥៩​នាក់ ចំណែក​អ្នក​បាត់​ខ្លួន​បាន​ថត​មក​នៅត្រឹម ១៤៣​នាក់​។ ប្រតិបត្តិ​ការស្វែងរក​បាន​ធ្វើឡើង​គ្មាន​សម្រាក់ ហើយ​កាលពី​ម្សិលមិញ អាកាសធាតុ​បាន​អំណោយ​ផង​ក្នុង​ការស្វែងរក​។​
​ប្រតិបត្តិ​ការស្វែងរក​មនុស្ស​បាត់​ខ្លួន​នេះ បាន​ធ្វើឡើង​ទាំងថ្ងៃទាំងយប់ ដោយ​ក្នុង​នោះ​មាន​ការចូលរួម​ពី​សំណាក់​ឆ្មាំ​សមុទ្រ​រាប់រយ​នាក់ កងកម្លាំង​នាវា ទាហានជើងទឹក រួម​ទាំង​អ្នកជំនាញ​ជាច្រើន​៕​
s-korea-ferry-upside-down-2014-04-17

មតិយោបល់