ភ្នំពេញៈ កម្មករសំណង់ម្នាក់ ជិះជណ្ដើរយោង ហើយចុះមកវិញដល់ជាន់ទី៦ ស្រាប់តែដាច់ធ្លាក់ចុះមកខាងក្រោមផ្ទប់នឹងដល់ដី បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានកម្មករដូចគ្នា លើកដាក់លើរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន។
ហេតុការណ៍នេះបានបង្កឲ្យមានភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យកាលវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូតិ៍លេខ១០ ក្រុមហ៊ុនលំនៅដ្ឋាន អិលកម្ពុជាភ្នំពេញ ផ្លូវ១០៥បេ ក្រុម២៧ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរងរបួសខាងលើនេះ មានឈ្មោះ ថាញ់ ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតាអ៊ុយ ឃុំកំពង់ឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ រងរបួសបែកបបូរមាត់ និងចង្ការ ហើយសម្រាកនៅមន្ទីរពេទ្យឯកជនទំនើបពហុព្យាបាលនិងសម្ភព៕
មតិយោបល់