ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆ្គឹះសោគាស់បន្ទប់ជួល
លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋញឹកញាប់ ត្រូវបានម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបចាត់ការទៅតាមនីតិវិធី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២៥M ក្រុម៩ ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ម៉ៅ ទូច ភេទប្រុស អាយុ២៥ឆ្នាំ
មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ ដួង ពុទ្ធរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៥M ក្រុម៩ ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយមានស្រុកកំណើតនៅភូមិកោះខ្លូត ឃុំកោះខ្លូត ស្រុកកំពង់ត្រាច ខេត្តកំពត។
សម្ភារៈដែលបាត់បង និងខូចខាតដកហូតបាន នាឡិកា៣គ្រឿង(យកមកវិញ) ខូតខាត មេសោ សូឡិច១ និងសម្ភារៈបន្សល់ទុកមានទុរវីសចំនួន១ ដែកតូចឆ្មារ២ សម្រាប់ឆ្គឹះសោបន្ទប់(ជារបស់ជនសង្ស័យ)។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការនៅរោងចក្រពេលនោះប្រពន្ធបានសួរថា មានបានចាក់សោបន្ទប់អត់ ជនរងគ្រោះបានឆ្លើយថាចាក់ត្រឹមត្រូវ ប្រពន្ធក៏ប្រាប់វិញថា ឃើញបន្ទប់បើកចំហរទ្វារពេលឮដូចនេះជនរងគ្រោះបានប្រាប់ប្រពន្ធថា ចាក់សោរបងផ្ទះ រួចជនរងគ្រោះបានសុំខាងរោងចក្រមកមើលបន្ទប់ ពេលនោះក៏ឃើញមនុស្សប្រុសម្នាក់(ជនសង្ស័យ) ឈរនៅលើកាំជណ្តើរ ទើបជនរងគ្រោះសួរនាំ ភ្លាមនោះជនសង្ស័យបានរត់លោតផ្លោះរបង ខណៈនោះជនរងគ្រោះបានស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះដេញចាប់ បានយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបតែម្តង។
បច្ចុប្បន្មជនសង្ស័យរួមនិងវត្ថុតាងត្រូវបានប្រគល់ឲ្យផ្នែកជំនាញដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលកាកាបដើម្បីសួនាំនិងចាត់កាទៅតាមនីតិវិធីច្បាប់៕
https://youtu.be/UY5LSdAGBuA
មតិយោបល់