The Garden Residency ចំណាយដើមទុនជាង ១០លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខ។ នេះបើយោងតាម បទសម្ភាសតាមទូរស័ព្ទជាមួយបុគ្គលិកផ្នែកលក់នៃគម្រោង។
អគារខុនដូ The Garden Residency ជាគម្រោងទី ១ របស់ក្រុមហ៊ុនម៉ាឡេស៊ី JSland Limited ដែលត្រូវបានវិនិយោគជាមួយនឹងទឹកប្រាក់ប្រមាណជា ១០លានដុល្លារអាមេរិក។
លោក ណារ៉ូ បុគ្គលិកផ្នែកលក់នៃគម្រោងបានឲ្យដឹងថា The Garden Residency បានដំណើរការ សាងសង់កាលពីឆ្នាំ ២០១៦ ហើយរហូតមកទល់បច្ចុប្បន្ននេះ សាងសង់រួចរាល់បានប្រមាណជា ៥០ ភាគរយ។
អគារកម្ពស់ ១៩ជាន់នេះ មានបន្ទប់ស្នាក់នៅសរុបចំនួន ២១២យូនីត និងមានទីតាំងឋិតនៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបផងដែរថា JSland Limited គ្រោងនឹងសាងសង់អគារខុនដូទី ២ របស់ខ្លួននិងមានទីតាំង ស្ថិតនៅ បឹងកេងកង ១ ដែលគម្រោងនេះក្រុមហ៊ុនផ្តោតសំខាន់លើអ្នកមានចំណូលមធ្យមផងដែរ៕
មតិយោបល់