ព័ត៌មានកីឡា

Buffon ជំនួបជាមួយ Monacoយប់នេះ ជាការប្រកួតមួយយ៉ាងសំខាន់សម្រាប់ក្លឹប

អ្នកចាំទីចាស់វស្សា Gianluigi Buffon បាននិយាយទៅកាន់សារព័ត៌មាន នៅមុនការប្រកួតថា ការប្រកួតជាមួយ Monaco នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជាការប្រកួតយ៉ាងសំខាន់សម្រាប់ Juventus។

នៅក្នុងនោះដែរ Buffon បាននិយាយថា បើក្លឹបចង់ឈ្នះពាន ក្លឹបត្រូវឆ្លងឲ្យផុតវគ្គនេះសិន ព្រោះថាឧបសគ្គនៅពេលនេះគឺការប្រកួតជាមួយ Monaco។

Buffon បានបន្ថែមទៀតថា Monaco មិនមែនជាក្រុមខ្សោយឡើយ ពួកគេបានទម្លាក់ក្រុមខ្លាំងៗជាច្រើនមុននឹងឈានមកដល់វគ្គនេះ។ យើងមិនអាចមើលងាយគូសត្រូវរបស់យើងឡើយ ព្រោះការប្រកួតមិនទាន់ចាប់ផ្តើម ហើយយើងក៏យើងមិនអាចទាយទុកនូវលទ្ធផលមុនបានឡើយ។

Buffon បានបញ្ជាក់នៅក្នុងសម្តីចុងក្រោយរបស់គាត់ថា បើយើងចង់ឈ្នះការប្រកួតនេះ យើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវជោគជ័យ៕

មតិយោបល់