ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់សង្ស័យដោយសាជំងឺប្រចាំកាយ

ភ្នំពេញៈ ប្រទះឃើញបុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួលសង្ស័យដោយសារជំងឺប្រចាំកាយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០ថ្ងៃត្រង់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ១០ អគាបេ ជាន់ទី១ បន្ទប់លេខ១៥ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសវ័យចំណាស់ដែលដេកស្លាប់ មានឈ្មោះ ផៃ វាសនា អាយុ៦៤ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅសង្កាត់លេខ២ ក្រុងភ្នំពេញ គាត់ជាអនិកជនខ្មែរអាមេរិក។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកជួលបន្ទប់ជួលនៅក្បែរនោះធំក្លឹនស្អុយ ហើយនាំគ្នារកមើលក្នុងបន្ទប់របស់ខ្លួនរៀងៗខ្លួន ហើយមិនឃើញអ្វីក៏បានប្រាប់ម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏នាំសន្តិសុខដើរគោះបន្ទប់មើល លុះគោះទ្វារបន្ទប់ជនរងគ្រោះមិនឮឆ្លើយហើយសន្តិសុខមានការសង្ស័យក៏បើកបង្អួចបង្ហើបវាំងននមើលក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ដោយដាក់គន្លឹះតែម្តងហើយម្ចាស់ផ្ទះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីឲ្យចុះមកពិនិត្យ។

ក្រោយសមត្ថកិច្ចជំនាញពិនិត្យរកឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសាជំងឺប្រចាំកាយរប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕

https://youtu.be/179t5Ha3HlU

មតិយោបល់