មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ដោយការផ្ទុះមេរោគអេបូឡា នៅអាហ្វ្រិកខាងលិច ។ វាបានចាប់ផ្តើមជាមួយនឹងករណីមួយចំនួន នៅក្នុងប្រទេសហ្គិណេ ក្នុងខែ មិនា ប៉ុន្តែយ៉ាងឆាប់រហ័ស និងរីករាលដាល ទៅកាន់ប្រទេសជិតខាង នៅប្រទេសសេរ៉ាឡេអូន និង លីបេរីយ៉ា ។ ហើយអ្វីទៅទើបវាធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នោះ ?
អេបូឡា ហេតុអ្វីបានជាគួរឲ្យខ្លាចដូច្នោះ ?
ជំនួយមនុស្សធម៌ គ្មានព្រំដែន MSF ដែលពិពណ៌នាអំពី ជំងឺ អេបូឡា ដែលជាឃាតករដ៏សាហាវ និងគ្រោះថ្នាក់បំផុត នៅក្នុងពិភពលោក ។ ជំងឺអេឡា ជាជំងឺដែលមាន កម្រិតឆ្លងខ្ពស់ ដែលបង្កហានិភ័យ ដល់ស្លាប់ រហូតដល់ទៅ ៩០ ភាគរយ និងជាភេរវកម្មមេរោគ យាយីដល់មនុស្សលោក ។ក្រៅពីនេះ មិនមានកម្មវិធីចាក់ថ្នាំ បង្ការ ឬចាក់ថ្នាំបង្ការមេរោគប្រឆាំង និងមេរោគនោះ ។ វាត្រូវបានគេចាត់ទុកថា ជាជំងឺដ៏សាហាវបំផុត ដែលខ្លាំងជាងអេដស៍ ទៅទៀត ដោយរោគសញ្ជា ជាដំបៅ និងស៊ីសាច់ពេញរាងកាយ ។
អ្វី ទៅជាជំងឺអេបូឡា ?
យោងតាមមជ្ឈមណ្ឌល គ្រប់គ្រងនិង ការពារជំងឺ បានឲ្យដឹងថា ជំងឺអេបូឡា បានធ្វើឲ្យប៉ះពាលដល់ ប្រពន្ធសិរីរាង្គ ជាច្រើន នៅក្នុងរាងកាយ ហើយជាញឹកញាប់ អមដោយការហូរឈាម ។
មេរោគនេះដែរ ត្រូវបានគេកំណត់ឈ្មោះ ដោយយកតាមទន្លេ Ebola នៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យ នៃប្រទេសកុងហ្គោ ដែលជាកន្លែងធ្លាប់ឆ្លងមេរោគកើតឡើង នៅដើមឆ្នាំ ១៩៧៦ ហើយនៅក្នុងឆ្នាំដដែលក៏មានការផ្ទុះឡើង នៅទន្លេងស៊ូដង ផងដែរ ។
ក្រៅពីការយកឈ្មោះតំបន់ដាក់ជាជំងឺនេះដែរ នៅមានជំងឺឆ្លង ៣ ផ្សេងទៀត ដែលយកឈ្មោះតំបន់ដាក់ ក្នុងនោះ ជំងឺ Bundibugyo ជាឈ្មោះតំបន់ អ៊ូហ្គងដា ក្នុងទ្វីបអាហ្វ្រិក ដែលជាតំបន់ មេរោគឆ្លងនៅក្នុងឆ្នាំ ២០០៧ ហើយជំងឺ២ផ្សេងទៀគេហៅថា ស៊ូដង់ និង សៃ ដែលជាឈ្មោះតំបន់ដូចគ្នា ។
មួយវិញទៀត អនុប្រភេទជំងឺ អេបូឡា ក៏ត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ១៩៩៤ ដោយអ្នកស្រាវជ្រាវ បានឆ្លងមេរោគ ពីសត្វស្វាឪមួយក្បាល ក្នុងពេលវះពិនិត្យសាកសពសត្វស្វានេះ ។ ជាមួយនឹងជំងឺនេះដែរត្រូវបានគេដាក់ឈ្មោះ ថា Reston ដែលជាឈ្មោះតំបន់ នៅ Virginia ដែលជាកន្លែងមេរោគ អេបូឡា ត្រូវបានរកឃើញ នៅក្នុងសត្វស្វាឪ នាំចូលពីប្រទេសហ្វីលីពីន ។
អេបូឡា មានរោគសញ្ញាដូចម្តេច ?
រោគសញ្ញាដំបូងនៃជំងឺអេបូឡា គឺ គ្រុនក្តៅ មួយរំពេច ដោយការឈឺចាប់សាច់ដុំពោះ ឈឺក្បាល និង បំពង់ករ ។ រោគសញ្ញាទាំងនេះ វានឹងលេចឡើង ចាប់ពី ២ ទៅ ២១ ថ្ងៃ បន្ទាប់ពីប៉ះពាល់ ។
អង្គការសុខភាពពិភពលោក បាននិយាយថា រោគសញ្ញា អាចច្រឡំ នឹងជំងឺ គ្រុនចាញ់ ជំងឺពោះវៀន រលាកខួរ ។ ក្រៅពីនេះ វានៅមានរោគសញ្ញាផ្សេងទៀត ដោយឡើងកន្ទួលលើស្បែក ភ្នែកក្រហម ឈឺទ្រូង ពិបាកដកដង្ហើម និងឈឺបំពង់ករ អមដោយការក្អួតចង្អោរ រាគ ខ្សោយតម្រង់នោម បំផ្លាញថ្លើម ហូរឈាម ក្នុងសិរីរាង្គ កាយ ។
ជាមួយនឹងជំងឺដ៏សាហាវនេះ ខាងអ្នកវេជ្ជសាស្ត្រនៅលើពិភពលោក នៅមិនទាន់អាចរកឃញអ្វី ជាថ្នាំបង្ការដ៏មានប្រសិទ្ធភាព អាចបង្ក្រាបជំងឺនេះនៅឡើយទេ ខណៈដែល វាកំពុងតែយាយី ដល់មនុស្សលោកលើផែនដីនេះ ៕
មតិយោបល់