ភ្នំពេញ៖ ឃ្លិបវិដេអូ ដែលមានរយៈពេល ៣ នាទី ដែលបង្ហាញពី សកម្មភាព លោកឧកញ៉ា ម៉ុង ឫទ្ធី ប៉ាវអ្នកសុំទាន ញ៉ាំ អាហារ នៅ KFC បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយឃើញពីទង្វើមិនរើសអើងរបស់លោក ដោយអង្គុយ ញ៉ាំអាហារ ក្នុងហាង KFC ជាមួយនឹងជនក្រីក្រដែលដើរសុំទាននៅតាមទីសាធារណៈ ។
ជាមួយនឹងទង្វើដ៏សម្បុរសធម៌នេះ អ្នកលេងហ្វេសប៊ុក ក្រៅពីភ្ញាក់ផ្អើល ក៏បានសរសើរពីទង្វើរបស់លោក ដោយមិនរើសអើង និងមិនប្រកាន់ខ្លួន អង្គុយញ៉ាំអាហារជាមួយនឹងអ្នកសុំទាន។
ក្រៅពីការសួរសុខទុក្ខ និងចែកអំណោយ យើងកម្រនឹងបានឃើញ អ្នកធំ នៅក្នុងស្រុកខ្មែរ អង្គុយញ៉ាំអាហារ ជាមួយនឹងជនក្រីក្រ បែបនេះ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់