ព័ត៌មានជាតិ

កំពុងតែលេងល្បែងអាប៉ោងសប្បាយផង! សមត្ថកិច្ចមកទាន់ចាប់ខ្ទេច

កណ្តាល: ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាល បានរាយការណ៍មកថា ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីល្បែងស៊ីសង អាប៉ោង ។

ការចុះបង្រ្កាបឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ញ៉ឺន អាយ ភូមិទ្រាំលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់ ទី១មានឈ្មោះ ញ៉ឺន អាយ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងច្រក មានទីលំនៅភូមិឃុំកើតហេតុ ,ទី២ឈ្មោះ វ៉ាត រ៉ា ហៅយ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ និងទី៣ឈ្មោះ អ័រ គីមលាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។ ក្នុងនោះដកហូតបាន៖ មេអាប៉ោង១គ្រាប់,ប្រាក់រៀល៤២,៥០០រៀល, គម្រប១, ហាន់តោ១, ចាន១ និងចានដែកសម្រាប់ដាក់ដីខ្សាច់១។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលស្រុកបានចុះបង្រ្កាបល្បែងស៊ីសង អាប៉ោង នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ រួមជាមួយវត្ថុតាង ហើយបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់