ព័ត៌មានជាតិ

មុខសញ្ញាសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង: នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ដោយអនុវត្តដីកាចាប់ខ្លួនលេខ 478 ត. ព្រ ចុះថ្ងៃទី ១៥ សីហា ២០១៩ ចៅក្រមស៊ើបសួរ ជា វណ្ណ:។

ជនសង្ស័យខាងលើឈ្មោះ ណាន គីន ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិទួលគគីរ ឃុំស្តុកប្រវឹក ជាប់ចោទពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ ប្រព្រឹត្តិ កាលពីថ្ងៃទី ៨ វិច្ឆិកា ២០១៨ ត្រង់ចំណុចក្រុម៦ ភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ករណីខាងលើនេះ សមត្ថកិច្ច បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ៕

មតិយោបល់