ព័ត៌មានជាតិ

ដោយសារតែទំនាស់! យុវជនម្នាក់ ទាញដាវកាប់​ របួសដេរ១៥ថ្នេរ

កណ្តាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណី ហិង្សាដោយចេតនា។

ការឃាត់នេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ២នាក់ ទី១ឈ្មោះ ខាន់ ប្រុស ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់បន្លែ មានទីលំនៅភូមិបទសន្ទ្រាឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង របួសក្បាលដេរ១៥ថ្នេរ និងទី២ឈ្មោះ សេង ឈាងម៉េង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកវីង ផ្សារកំពង់ពពិល មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ ។ ចំណែកជនសង្ស័យ៣នាក់ ឃាត់ខ្លួនបានម្នាក់ឈ្មោះ រី ឆាលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បិទស្កត់ម៉ូតូ មានទីលំនៅ ភូមិកំពង់ពពិលឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ កន្លងមកជនរងគ្រោះ ធ្លាប់មានទំនាស់ជាមួយជនសង្ស័យម្តងមកហើយ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះទាំង២នាក់និងមិត្តភក្តិ២នាក់ទៀតឈ្មោះ ឡេង សេងជួ និងឈ្មោះ ម៉េង វ៉េងនី បាននាំគ្នាជិះម៉ូតូ២គ្រឿង ចេញពីផ្ទះមកហូបស៊ុប នៅហាង១០១ ភូមិ កំពង់ចំលង ឃុំ កំពង់ចំលង ស្រុកខ្សាច់កណ្តាល ដល់ម៉ោង៨និង៣០នាទី ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ពេលជិះម៉ូតូចេញពីហាងបានចំងាយ៥០ម៉ែត្រ ស្រាប់តែឃើញជនសង្ស័យ មានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿង ហើយជនសង្ស័យជិះកណ្តាលមានកាន់ដាវ ពេលជិះទន្ទឹមម៉ូតូជនរងគ្រោះ ជនសង្ស័យបានកាប់ជនរងគ្រោះឈ្មោះ ខាន់ ប្រុស ១ដាវចំក្បាលហើយយារកាប់១ដាវទៀតត្រូវឈ្មោះសេង ឈាងម៉េង បណ្តាលឲ្យឆ្អា ខ្នង ជនរងគ្រោះបានផ្ដួលម៉ូតូរត់ឲ្យគេជួយ។ ចំណែកក្រុមជនសង្ស័យបានជិះត្រឡប់មកក្រោយសំដៅមកឃុំវិហារសួគ៌វិញ ឯជនរងគ្រោះឈ្មោះខាន់ ប្រុស ត្រូវបានក្រុមគ្រួសារ យកទៅពេទ្យឯកជនកំពង់ពពិលដេរ១៥ថ្នេរ ។

លុះដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ម៉ោង៨ព្រឹក ម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់ចំលង រហូតដល់ម៉ោង១២ថ្ងៃត្រង់កម្លាំងប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ រី ឆាលី ហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់