ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងចូលចិត្តលេងក្បាច់ម៉ែចែកឲ្យ កែវ រំចង់ មកពីក្លិប កងពលតូច អន្តរាគមន៍ លេខ ៨ ភ្នំទ្រព្យ កំពុងតែត្រៀមខ្លួន ដើម្បីចូលរួមព្រឹត្តិការណ៍ Thai Fighter ដ៏ធំរបស់ប្រទេសថៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៤ខាងមុខនេះ។
ការចូលរួមឲ្យប្រកួតនេះដែរ គឺទទួលបានការអញ្ជើញរបស់គណៈកម្មាធិការប្រទេសថៃ ដែលជាព័ត៌មានមួយ ធ្វើឲ្យអ្នកតាមដាន និងស្នេហាវិស័យកីឡាប្រដាល់សប្បាយចិត្តជាពន់ពេក ។ ដូចអ្វីដែលយើងបានជ្រាបស្រាប់មកហើយថា កែវ រំចង់ តែងតែផ្តួល កីឡាករក្នុងស្រុក និងក្រៅស្រុក បើទោះបីជាធ្លាប់ចាញ់ក្រោមកែងដ៏មុតស្រួចរបស់ វង្ស ណយ ក៏ដោយនោះ តែសម្រាប់ការជួបជាមួយនឹងអ្នកលេងបរទេស រំចង់ មិនដែលស្គាល់ពាក្យថាចាញ់នោះទេ ។ នេះជាលើកទី ១ ហើយដែល កែវ រំចង់ ធ្វើដំណើរទៅប្រកួតលើទឹកដីថៃ ខណៈដែលកន្លងមកធ្លាប់បានវាយកីឡាករបារាំង លើទឹកដី បារាំង និងកីឡាករផ្សេងៗទៀត ដោយពាំនាំជ័យជម្នៈយ៉ាងត្រចេះត្រចង់នោះ។
ការធ្វើដំណើរកាន់កម្មវិធី Thai Fighter របស់ថៃ លើកនេះ វាអាចជាការលំបាកហើយ ព្រោះថាតាមប្រភពអ្នករៀបចំផ្គូរផ្គង់ប្រកួត បានឲ្យដឹងថា កែវ រំចង់ ជួបកីឡាករថៃ ជើងខ្លាំង ដែលមានសមត្ថភាពមិនអន់នោះទេ។
ដូចអ្វីដែលយើងបានជ្រាបហើយថា កីឡាករ វង្ស ណយ ដែលធ្លាប់បានផ្តួល កែវ រំចង់ ក៏បាន ចាញ់ក្នុងកម្មវិធីខាងលើ ដោយកីឡាករថៃ វាយឲ្យសន្លប់ ក្នុងទឹកទី ៣ ។ តើ រំចង់ មានវាសនា អាចសងសឹកឲ្យមិត្តរួមជាតិបានដែរឬទេ? ៕
ទស្សនាវិដេអូឃ្លិប កែវ រំចង់ វាយលើទឹកដីបារាំង ៖
កែវ រំចង់ ប្រកួតជាមួយនឹង វង្ស ណយ ៖
មតិយោបល់