ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ Samsung បានប្រកាសដាក់លក់ Samsung Galaxy Note 3 ជាផ្លូវការកាលពីថ្ងៃទី២៧ខែសីហា បើគិតមកដល់ពេលនេះទើបតែបានជាងមួយខែប៉ុណ្ណោះ ប៉ុន្តែតួលេខនៃការលក់មានចំនួនខ្ពស់ជាងការំពឹងទុក។
នៅថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុន Samsung បាននិយាយថា នៅក្នុងរយៈពេលមួយខែមកនេះ ក្រុមហ៊ុន លក់ Samsung Galaxy Note 3 បានចំនួន ៥លានគ្រឿង។ក្រុមហ៊ុនកូរ៉េមួយនេះមិនបានបញ្ជាក់លម្អិតអំពីការលក់នោះឡើយ ពោលគ្រាន់តែប្រាប់ថា ខ្លួនលក់បាន ៥លានគ្រឿង។
Samsung Galaxy Note 3 មានអេក្រង់ទំហំ ៥.៧អ៊ីង ប្រភេទ Super AMOLED Full HD មាន RAM ទំហំ 3GB៕
មតិយោបល់