ព័ត៌មានបច្ចេកវិទ្យា

ការសិក្សាបង្ហាញថា Galaxy S7 មានអ្នកប្រើប្រាស់ច្រើនដាច់គេលើពិភពលោក

លោកអ្នកពិតជាដឹងហើយថា​ Samsung Galaxy S7 បានបង្ហាញវត្តមានជាមួយនូវភាពលេចធ្លោ និងពោរពេញដោយការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ដោយឡែក យើងមិនទាន់ដឹងថាវិសាលភាពនៃការប្រើប្រាស់ស្មាតហ្វូនមួយនេះធំប៉ុណ្ណានោះទេ។

បើយោងតាម របាយការណ៍ត្រួតពិនិត្យស្មាតហ្វូនរបស់ភ្នាក់ងារផ្សព្ធផ្សាយ ScientiaMobile នៅក្នុងត្រីមាសទី ១ សម្រាប់ឆ្នាំ ២០១៧ នេះ រកឃើញថា Galaxy S7 ត្រូវបានភ្ជាប់ការប្រើប្រាស់ទៅកាន់បណ្តាញអ៊ិនធើណែតច្រើនជាងគេ ក្នុងចំណោមទូរស័ព្ទដៃ Samsung នៅលើពិភពលោក។ នេះបានសេចក្តីថា S7 គឺជាកំពូលស្មាតហ្វូនដែលមានអ្នកនិយមប្រើប្រាស់ច្រើនដាច់គេ នាពេលបច្ចុប្បន្ន។

ដោយឡែក Galaxy S8 បានបង្ហាញខ្លួនមកហើយ តើប្រិយមិត្តគិតថាវាអាចប្រជែងយកតំណែង S7 បានដែរឬយ៉ាងណា? គួររំលឹកថា កាលពីមុន Galaxy S5 ធ្លាប់ទទួលបានតំណែងជាស្មាតហ្វូនដែលមានអ្នកប្រើប្រាស់ច្រើនជាងគេលើពិភពលោក ហើយក្រោយមក Galaxy S6 បានបង្ហាញខ្លួនបន្ទាប់ តែមិនអាចដណ្តើមតំណែងនេះបានឡើយ៕

ប្រភពព័ត៌មាន៖ phonearena.com

មតិយោបល់