ព័ត៌មានជាតិ

រន្ទះបាញ់គ្មានក្តីមេត្តា ផ្តាច់សង្ខាបុរសម្នាក់ ក្រោមដើមត្នោត

បាត់ដំបង: មេឃបង្អុលរកភ្លៀង បុរសម្នាក់បានរត់ទៅជ្រកភ្លៀងក្រោមដើមត្នោត ដើម្បីគេចពីរន្ទះ ប៉ុន្តែអកុសល រន្ទះតាមផ្តាច់សង្ខាដល់ក្រោមដើមត្នោត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រុមទី០៥ ភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សល់ សាំងភេទប្រុស អាយុ៥៦ឆ្នាំមានមុខរបរ ធ្វើស្រែរស់នៅភូមិ ឃុំកើតហេតុខាងលើ គឺនៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរនៅក្នុងភូមិជាធម្មតា ស្រាប់តែមេឃចាប់ផ្តើមមាន ភ្លៀងធ្លាក់មកយ៉ាងខ្លាំង ដែលធ្វើឲ្យជនរងគ្រោះចាំបាច់ ត្រូវចូលរកកន្លែងជ្រក ក៏បានរត់ទៅជ្រកក្រោមដើមត្នោត ប៉ុន្តែមិនបានប៉ុន្មាន ផងក៏ស្រាប់តែមានរន្ទ: មួយបានបាញ់ទៅលើជនរងគ្រោះដែលបណ្តាលឲ្យដួលទាំងជំហរស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យព្រមទាំងបានធ្វើការប្រគល់សពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

image1(1)

មតិយោបល់