ចិនៈ ចំនួននៃសារមន្ទីរដែលបានចុះបញ្ជីនៅប្រទេសចិន បានកើនឡើងដល់ជិត ៤៧០០កន្លែង ដោយមានចំនួនជាង ៨៥ ភាគរយនៃសារមន្ទីរទាំងនោះអនុញ្ញាត្តឲ្យទេសចរចូលទស្សនាដោយឥតគិតថ្លៃ។ នេះបើតាមមន្ត្រីវប្បធម៌ជាតិបានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះ។
លោក Liu Yuzhu ប្រធានរដ្ឋបាលរដ្ឋនៃបេតិកភ័ណ្ឌវប្បធម៌ បាននិយាយថា នៅចុងឆ្នាំ២០១៥ សារមន្ទីរចំនួន ៤.៦៩២កន្លែង ត្រូវបានគេចុះឈ្មោះ និងការបង្ហាញតាំងពិព័រណ៍មានចំនួនជាង ២០.០០០ កន្លែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ មានរភ្ញៀវទេសចរ ៧០០០លាននាក់ ចូលទស្សនានៅសារមន្ទីរ ម៉ុងហ្គោលី ទីក្រុង Hohhot ភាគខាងជើងប្រទេសចិន។
លោកលីវបានថ្លែងថា ក្នុងនាមជាអ្នកផ្តល់សេវាវប្បធម៌សាធារណៈ សារមន្ទីរគឺមានសារៈសំខាន់ក្នុងការបង្ហាញអារ្យធម៌ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនិងកែលម្អសីលធម៌ វិទ្យាសាស្រ្តនិងវប្បធម៌ ជាដើម៕
មតិយោបល់