កំពង់ស្ពឺ: មេបញ្ចាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង លោក វិន លេងហួង បានប្រាប់ Post News ថាគិតត្រឹមម៉ោង១និង៤០នាទីនេះ អគ្គិភ័យចាប់ផ្តើមថមថយជាងមុនហើយ បន្ទាប់ពីសមត្ថកិច្ចចម្រុះរាប់រយនាក់ បានជួយអន្តរាគមន៍ និងប្រើទ្បានទឹកជាង២០គ្រឿង។
គិតតាំងពីពេលឆាបឆេះរោងចក្រ ម៉ោងជាង១១ រហូតមកទល់ម៉ោងជាង១រសៀលនេះ មានរយៈពេលប្រមាណជាង២ហើយ ដែលអគ្គិភ័យមិនទាន់រលត់ទាំងស្រុង ខណៈដែលកម្ទេចកំណាត់ក្នុងរោងចក្រ បានត្រូវកំពុងឆាបឆេះ។
សូមបញ្ជាក់ថានៅម៉ោងជាង១១ព្រឹក ថ្ងៃទី១៨ ឧសភានេះ នៅក្នុងភូមិក្រាំង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អគ្គិភ័យបានចាបផ្តើម រោងចក្រកាត់ដេរសំលៀកបំពាក់ ញូ បេស គ្លូប៊ល ថេកស្តាយ ដោយមិនទាន់ដឹងមូលហេតុ ខណៈសមត្ថកិច្ចកំពុងធ្វើការអន្តរាគមន៍ ប៉ុន្តែក្នុងហេតុការណ៍មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕
https://youtu.be/hGc4yOui4-w
មតិយោបល់