ព័ត៌មានកីឡា

Messi បដិសេធសំណើរកុងត្រាថ្មីជាមួយ Barcelona

បើតាមប្រភព Sky Sports បានឲ្យដឹងថា Lionel Messi បានបដិសេធសំណើរក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹបអ្នកមានបុណ្យ Barcelona។

កុងត្រារបស់ Messi នឹងត្រូវបញ្ចប់នៅខែ មិថុនា ឆ្នាំ ២០១៨នេះ ខណៈក្លឹបដ៏ល្បីល្បាញ Barcelona បានអន្ទងលួងលោម Messi ឲ្យបន្តកុងត្រាថ្មីជាមួយក្លឹប។
ក៏ប៉ុន្តែ Lionel Messi តារាបាល់ទាត់ដ៏ឆ្នើម បានបដិសេធចំពោះសំណើរនេះ ដោយរូបគេរង់ចាំការបញ្ចប់រដូវកាលនេះសិន។ ការនិយាយបែបនេះ Messi ចង់មានន័យថា រូបគេមិនទាន់ចង់គិតពីកុងត្រានៅឡើយទេ ព្រោះពេលនេះ Messi កំពុងតែខ្វល់ខ្វាយរឿងការប្រកួតប្រជែង ពានរង្វាន់ Laliga ជាមួយនឹងក្រុមយក្ស Real Madrid។ Sky Sports ក៏មិនបានបង្ហាញថា Lionel Messi នឹងចាកចេញទៅកាន់ក្លឹបណាឡើយ ព្រោះតម្លៃពលកម្ម ៣០ទៅ ៣៣លានអឺរ៉ូ ក្នុង១ឆ្នាំ កំពុងជាចលករក្នុងការរារែកចិត្តរបស់ Lionel Messi ។ បេក្ខភាព ប្រជែងពានរង្វាន់ Ballon d’or រូបនេះ ប្រហែលជាមិនចាកចេញទៅកាន់ក្លឹបថ្មីឡើយ៕

មតិយោបល់