ចិនៈ ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិននឹងផ្តល់លុយ ១០០ពាន់លានយន់ ស្មើនឹង ១៥,៣ពាន់លានដុល្លារអាមេរិក នៃប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនដែក និងធ្យូងថ្មដើម្បីកាត់បន្ថយសមត្ថភាពផលិតឧស្សាហកម្មនៅក្នុងវិស័យនេះ។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា មូលនិធិនេះ វាជាសំខាន់ណាស់ ដើម្បីដោះស្រាយកម្មករត្រូវបញ្ឈប់ពីការងារ។ មូលនិធិទាំងនេះរួមទាំងការទិញ ការរៀបចំរចនាសម្ព័ន្ធបំណុល និងការក្ស័យធន គួរណែនាំឲ្យក្រុមហ៊ុនដែក និងធ្យូងថ្មចាកចេញក្នុងការផលិតបន្តទៅទៀត ដែលមិនអាចធ្វើឱ្យមានប្រាក់ចំណេញ។
ចិនគួរតែទទួលយក ការរួមបញ្ចូលគ្នានៃវិធានការ ដើម្បីដោះស្រាយសមត្ថភាព រួមបញ្ចូលទាំងពន្ធលើដីធ្ លីកំណែទម្រង់សារពើពន្ធនិងហិរញ្ញវត្ថុ នេះបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ។ ក្នុងរយៈពេលបីឆ្នាំមកនេះ ប្រទេសចិនបានលុបចោលសមត្ថភាពការផលិតរ៉ែដែកជាង ៩០លានតោន និងរ៉ែធ្យូងថ្មជាង ២០០លានតោន៕
មតិយោបល់