ព័ត៌មានជាតិ

រថយន្តក្លីនិកឯកជនមួយចំនួន រងការរិះគន់ពីពលរដ្ឋ ឃើញស្លាប់ហើយមិនជួយ

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បងជីវិតនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត ត្រូវជាប្អូនថ្លៃ សល់ដង្ហើមចង្រិត ហើយបានស្លាប់ក្រោយពេលកើតហេតុ១ម៉ោង ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ អូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើហេតុ បានឲ្យដឹងថា មានរថយន្តក្លីនិកឯកជនមួយមកបំរ៉ុងនឹងដឹកជនរងគ្រោះម្នាក់ដែលនៅមានដង្ហើម តែដោយសភាពធ្ងន់ធ្ងរពេកទើបគ្រាន់តែអើតមើលហើយ ត្រឡប់ទៅវិញ។

ជាក់ស្តែងនៅកន្លែងកើតហេតុ ប្រជាពលរដ្ឋបានប្រតិកម្មនិងរិះគន់ ជេរយ៉ាងខ្លាំងៗទៅលើរថយន្តក្លីនិកឯកជន ដែលតែងតែឆ្មក់មកដឹកជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅពេលយប់ទូទាំងរាជធានីភ្នំពេញ បំពានទាំងក្រសួងសុខាភិបាលបានចេញសេចក្តីណែរនាំជាច្រើនលើកមកហើយក្តី៕

photo_2016-05-25_06-25-19 photo_2016-05-25_06-25-18 photo_2016-05-25_06-25-17 photo_2016-05-25_06-25-16 photo_2016-05-25_06-25-15 photo_2016-05-25_06-25-14

មតិយោបល់