ព័ត៌មានជាតិ

បុរសពីរនាក់ចេញពីពន្ធនាគារមិនរៀងចាល បែរជាមកប្រព្រឹត្តបទល្មើសគ្រឿងញៀន

កំពត: បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង៣០ នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនបានមនុស្សពីរនាក់ ស្ថិតនៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

ជនសង្ស័យទី១ ឈ្មោះ ស៊ូ គីរីន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ធ្លាប់ជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទលួច និងទី២ ឈ្មោះ វង្ស សុភ័ក្រ ភេទ ប្រុស អាយុ ១៧ ឆ្នាំ នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ធ្លាប់ជាប់ពន្ធនាគារ ១៨ខែ ពីបទលួច។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតគ្រឿងញៀនពីជនសង្ស័យទី១ បានចំនួន ១០ កញ្ចប់ និងជនសង្ស័យទី២ ចំនួន ០២ កញ្ចប់ ៕

មតិយោបល់