ព័ត៌មានកីឡា

ម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ ចាញ់រហូតពេលជួប ប៉ូលិស ៥ប្រកួតចុងក្រោយ ចុះរសៀលនេះ

នៅថ្ងៃអាទិត្យទី ០៧ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ នឹងត្រូវទទួលក្រុមភ្ញៀវ អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ថា ប៉ូលិស នាវេលាម៉ោង ៣រសៀល នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ ក្នុងជំនួបសប្ដាហ៍ទី ១០ នៃពានរង្វាន់លីគកំពូលកម្ពុជា​ រដូវកាល ២០១៧។

ប្រវត្តិជួបគ្នា ៥ លើកចុងក្រោយរវាងក្រុមទាំងពីរគឺ គីរីវង់សុខសែនជ័យ មិនដែលឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ម្ដងណាឡើយ។ ងាកមកមើលទិន្នន័យសរុបរវាងក្រុមទាំងពីរវិញម្តង៖

– រដូវកាល ២០១៣ ថ្ងៃទី ០៨ ខែ មិថុនា ជើងទី២៖ ប៉ូលីស ២-០ គីរីវង់សុខសែនជ័យ
– រដូវកាល ២០១៤ ថ្ងៃទី ២៥ ខែ មករា ជើងទី១៖ គីរីវង់សុខសែនជ័យ ០-២ ប៉ូលីស
– រដូវកាល ២០១៤ ថ្ងៃទី ១៧ ខែ ឧសភា ជើងទី២៖ ប៉ូលីស ៥-០ គីរីវង់សុខសែនជ័យ
– រដូវកាល ២០១៥ ថ្ងៃទី ០៨ ខែ កក្កដា ជើងទី១៖ គីរីវង់សុខសែនជ័យ ១-៣ ប៉ូលីស
– រដូវកាល ២០១៥ ថ្ងៃទី ១៦ ខែ សីហា ជើងទី២៖ ប៉ូលីស ២-០ គីរីវង់សុខសែនជ័យ

ការបង្ហាញខ្លួន ៩ ប្រកួតកន្លងមក សម្រាប់គីរីវង់សុខសែនជ័យ គឺឈ្នះ ១ ស្មើ ២ និងចាញ់ ៦ និងកំពុងស្ថិតនៅតំបន់ដែលត្រូវកាត់ទៅលេងនៅលីគលំដាប់ទី ២ ដោយឈរនៅបាតតារាង មានតែ ៥ ពិន្ទុក្នុងដៃ ខណៈក្រុមប៉ូលិស ឈរលេខរៀងទី៩ ក្រោយប្រកួឈ្នះ ២ ស្មើ ៣ និងចាញ់ ៤ ដង មាន ៩ ពិន្ទុក្នុងដៃ៕

មតិយោបល់