ព័ត៌មានជាតិ

ខណៈនេះ បណ្តាយផ្លូវ៣៧១ ខាងកើតស្ពានដែកចម្ការដូង កំពុងមានការកកស្ទះ!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណ:នេះ​បណ្តោយផ្លូវលេខ៣៧១ ត្រង់ចំណុចខាងកើតស្ពានដែកចម្ការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលការកកស្ទះនេះមានប្រវែងវែង ដោយសូម្បីតែប្រជាពលរដ្ឋនៅចំណុចកើតហេតុនោះ ក៏មិនដឹងមានមូលហេតុអី ទើបកកស្ទះនោះដែរ។ បើងាកទៅខាងបណ្តោយផ្លូវមុន្នីរ៉េតវិញ ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យ មកដល់ផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យដូចគ្នានោះ ក៏មានការកកស្ទះចរាចរណ៍ដូចគ្នា។ ដូច្នេះបងប្អូនដែលមានបំណងធ្វើដំណើរតាមបណ្តោយផ្លូវនេះ អាចរកផ្លូវវៀងបាន ជៀសវាងការរង់ចាំនៃការកកស្ទះនេះ៕

មតិយោបល់