ភ្នំពេញៈ បុរសម្នាក់ត្រូវជាប្ដីបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកស្រ្តីម្នាក់ទៀតដែលជាប្រពន្ធ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលដែលពួកគេទាំង២នាក់នោះ ជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតវត្តកំបូល ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្តីដែលស្លាប់នោះ ឈ្មោះ ហូយ ប៊ុនហឿង អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណែកប្រពន្ធរបស់គាត់ឈ្នោះ ធី ចាន់ ណា អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកច្រោះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់នេះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS-7873 ឌុបគ្នាធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តដឹកកុងតឺន័រ១គ្រឿងទៀត។ បន្ទាប់មកគាត់បាន បន្លែមល្បឿនជែងរថយន្តខាងលើនោះ ប៉ុន្តែជែងមិនផុតឡើយ ព្រោះតែរថយន្តនោះក៏បានបើកលឿនដែរ ហើយខណៈដែលកំពុងវ៉ាស្រាប់តែមានរថយន្ត១គ្រឿងផ្សេងទៀត បើកបរក្នុងទិសដៅ បញ្រ្ចាសគ្នា ហើយគាត់ក៏បានបន្ថយល្បឿបបន្តិចមកវិញ និងគេចចេញពីរថយន្តនោះ។
ប្រភពដដែលបានបន្តទៀតថា ពេលនោះបានបណ្ដាលឲ្យប៉ះដៃចង្កូតម៉ូតូ ជាមួយកាងមុខរថយន្តកុងតឺន័រខាងលើ បណ្ដាលឲ្យដួលបោកទៅលើថ្នល់ ហើយបុរសជាប្ដីបានខ្ទាតចូលក្រោមរថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ រីម៉ូតូរបស់គាត់ក៏ត្រូវបានរថយន្តនោះកិន រងការខូចខាត ១កំណាត់មុខទាំង ស្រុងផងដែរ បន្ទាប់មករថយន្តនោះបានបើកគេច ហើយត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់បាន ដោយឡែកស្រ្តីជាប្រពន្ធរបស់គាត់ បានរងរបួសធ្ងន់ធ្ងរនិងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ហើយមិនទាន់ដឹងថា តើស្ថានភាពរបួសរបស់គាត់អាចគេចផុតពីសេចក្ដី ស្លាប់បានឬមិនបានឡើយ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះទកាន់ទីនោះ ដើម្បីសម្រួលចរាចរនិងធ្វើការវាស់វែង ព្រមទាំងនាំយកទាំងម៉ូតូនិងរថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/Hs9MnuZhgR4
មតិយោបល់