គម្រោងពង្រីកផ្លូវជាតិលេខ ៥ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ដោយដំណាក់កាលទី ១ ធ្វើឡើងពីបាត់ដំបងទៅ ស្វាយស៊ីសុផុន។ នេះបើយោងតាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។
គម្រោងពង្រីកផ្លូវជាតិលេខ ៥នេះ នឹងពង្រីកពី ២គន្លង ទៅ ៤គន្លង ដោយគ្រោងបញ្ចប់នៅ ឆ្នាំ ២០២១។
គម្រោងនេះ មាន ៣ដំណាក់កាលគឺ ដំណាក់កាលទី ១ ចាប់ផ្តើមពី បាត់ដំបង ដល់ស្វាយស៊ីសុផុន ដំណាក់កាលទី ២ ពីស្ពានព្រែកក្តាម ដល់ខេត្តពោធិ៍សាត់ និងដំណាក់កាលទី ៣ ពីខេត្តពោធិ៍សាត់ ទៅបាត់ដំបង។
លោក ស៊ុន ចាន់ថុល បានបន្តថា ផ្លូវជាតិលេខ ៥ ជាផ្លូវ Highway លេខ ១ របស់អាស៊ាន ដែលនឹងតភ្ជាប់ការដឹកជញ្ជូននានារវាង កម្ពុជា ថៃ និងវៀតណាម។
គួរបញ្ជាក់ដែរថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ទៅដល់កម្រិតថ្មីមួយទៀត ដែលកាន់តែប្រសើរឡើង៕
មតិយោបល់