កណ្តាលៈ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានស្រុកស្អាង ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការស្រុក ចុះបង្រ្កាបករណីល្បែងស៊ីសងជល់មាន់ខុសច្បាប់ នៅចំណុចក្នុងព្រៃមាត់បឹង ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនោះដកហូតបាន៖ ម៉ូតូ ចំនួន៤គ្រឿង,មាន់ជល់ ចំនួន៣ក្បាល,កន្រ្តកដាក់មាន់ចំនួន៣ និងស្កុតសម្រាប់រំខ្នាយមាន់មួយចំនួន។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅ អាវុធហត្ថស្រុក ដើម្បីបន្តនីតិវិធីតាមច្បាប់៕




មតិយោបល់