ព័ត៌មានជាតិ

សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះពិនិត្យម្ហូបអាហារនៅផ្សារចម្ការគ

បន្ទាយមានជ័យៈ យោងតាមផេកសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារចម្ការគ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រុមការងារបានធ្វើតេស្តរកសារធាតុគីមីហ្វ័រម៉ាលីនលើផលិតផលមឹកបង្គា និងរកសារធាតុគីមីបរ៉ាក់លើផលិតផល សាច់ក្រក បញ្ឌុក លត និងលតស្វិត ជាលទ្ធផលរកពុំឃើញមានសារធាតុគីមីហាមឃាត់ទាំងពីរនោះទេ។ បន្ទាប់មកមន្ត្រីជំនាញបានត្រួតពិនិត្យតូបលក់អីវ៉ាន់លក់ចាប់ហួយ និងឃ្លាំងបោះដុំមួយចំនួនបានរកឃើញផលិតផលហាមឃាត់ និងហួសកាលបរិច្ឆេទមានដូចជា មីកម្ទេចកញ្ចប់ក្មេង ទឹកក្រូច សរុបប្រមាណ២០គីឡូក្រាម។ មន្ត្រីជំនាញបានប្រមូលទុកដុតកម្ទេចចោល៕

 

មតិយោបល់