ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! នារីម្នាក់ប្រចណ្ឌសង្សារក្នុងថ្ងៃខួបកំណើត ចង់រត់ចូលឡានសម្លាប់ខ្លួន

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ បានឈ្លោះគ្នាជាមួយសង្សារតាមដងផ្លូវ រួចចុះពីលើម៉ូតូវាយតប់បុរសជាសង្សារបណ្តាលឲ្យដាច់រយះអាវខ្ទេច រួចបានព្យាយាមរត់ចូលឡាន ដើម្បីសម្លាប់ខ្លួន ប៉ុន្តែត្រូវបានសង្សារដេញចាប់យកមកចិញ្ចើមផ្លូវវិញ រួចអង្គុយយំស្រែកបោកខ្លួន រហូតសង្សារនិងមិត្តភក្តិម្នាក់ទៀត លើកនារីខាងលើឡើងលើម៉ូតូជិះចេញទៅបាត់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ១២និង៣០នាទី យប់ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរការ៉ាសសាំងតេលា ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្តីរបស់បុរសជាសង្សារបានប្រាប់Post Newsថា មុនពេលកើតហេតុគឺខ្លួនបានធ្វើពិធីខួបកំណើត ខណ:នោះដោយមានមិត្តភក្តិប្រុសស្រីចូលរួមផងដែរ។ ក្នុងនោះដែរ ដោយឃើញខ្លួនមានមិត្តភក្តិស្រីផ្សេងទៀតមកស្និតស្នាលជាមួយ ធ្វើឲ្យសង្សារបស់គាត់ខាងលើ ប្រចណ្ឌបានរករឿងឈ្លោះ រួចគាត់ក៏បានឌុបនារីជាសង្សារចេញពីកម្មវិធីខួបកំណើត ក្នុងបំណងជូនទៅផ្ទះនៅម្តុំសឡា លុះដល់ចំណុចខាងលើដោយសារតែនារីជាសង្សារវាយប្រតាយប្រតប់ខ្លួនខ្លាំងពេក ក៏ឈប់ម៉ូតូ ហើយត្រូវសង្សារវាយរហូតដល់រហែកអាវ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចោមរោមមើល ស្រាប់តែពេលនោះនារីជាសង្សារបានរត់ចូលទៅកណ្តាលថ្នល់ ក្នុងបំណងរត់ចូលឡាន តែត្រូវបានខ្លួនដេញតាមបាន យកមកចិញ្ចើមថ្នល់វិញតែម្តង។

បញ្ជាក់៖ ក្នុងនោះក៏មានផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់