ស្ទឹងត្រែងៈ យោងតាមផេក ផ្លូវការរបស់អគ្គិសនីខេត្តស្ទឹងតែ្រង បានឲ្យដឹងថា តម្លៃអគ្គិសនីនៅផ្សារសាមគ្គីស្ទឹងត្រែង ត្រូវបានធ្លាក់ថ្លៃពី១៥០០រៀល មកត្រឹម ៩៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដូចលំនៅដ្ឋានប្រជាពលរដ្ឋទូទៅ ទូទាំងខេត្តស្ទេងត្រែងផងដែរ។
ការបញ្ចុះតម្លៃនេះ កើតចេញពីការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ដែលបានអនុញ្ញាតឲ្យអគ្គិសនីស្ទឹងត្រែង បន្តចរន្តចូលផ្ទាល់តាមតូបជូនអាជីវករ៕
















មតិយោបល់