ព័ត៌មានជាតិ

First News៖ ខណៈនេះមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងក្រឡាប់ផ្ងារជើងធ្លាក់ចូលប្រឡាយ សង្ស័យមានមនុស្សជាច្រើនរបួស

បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានរថយន្តក្រុងដឹកអ្នកដំណើរ ពណ៌ក្រហម មួយគ្រឿង ក្រឡាប់ផ្ងារជើងធ្លាក់ចូលក្នុងប្រឡាយ បង្កឲ្យមានការភ្ញាក់ផ្អើល និងឃើញមានជនបរទេសមួយចំនួនបានវាចេញមកខាងក្រៅ សង្ស័យមានមនុស្សរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចហួសជញ្ជីងថ្លឹងរថយន្តប្រហែល៥០០ម៉ែត្រ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់