ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាប់តែឃើញ Warcraft ក្នុងហ្គេម ឥឡូវមើលក្នុងខ្សែភាពយន្ត HD វិញម្តង

បរទេស: ចំពោះ Warcraft ប្រិយមិត្តធ្លាប់តែបានឃើញ និងចូលទៅលេងវគ្គនីមួយ ក្នុងហ្គេមឡនឡាញ បង្ហាញនូវឈុតឆាកប្រយុទ្ធកក្រើក កុំព្យូទ័រ និងឆ្លើយឆ្លង Chart ឌឺដងគ្នា រវាងអ្នកឈ្នះ និងអ្នកចាញ់។ ប៉ុន្តែ ខណ:ពេលនេះ Warcraft – Featurette វគ្គ “A Look Inside” ប្រភេទ HD បានចូលមកអង្រួនអារម្មណ៍ លោកអ្នកទស្សនា វិញម្តង។ យោងតាមការចុះផ្សាយ មុននេះបន្តិច លើបណ្តាគេហទំព័រ នានា នៅថ្ងៃទី១៨ ឧសភា ២០១៦ នេះ។

ខ្សែភាពយន្ត រឿង Warcraft ត្រូវបានចូលរួមសម្តែង អំពីសំណាក់កំពូលតារាលំដាប់ ហូលីវូដ ជាច្រើនដួង ទាំងអាស៊ី និងអឺរ៉ុប ដូចជា PAULA PATTON សម្តែងជា ហេរូ (Hero) (Garona), TRAVIS FIMMEL (Anduin Lothar), TOBY KEBBELL (Durotan), ANNA GALVIN (Draka), ROB KAZINSKY (Orgrim Doomhammer), DANIEL WU (Gul’ Dan) និង BEN SCHNETZER (Khadgar) ក្រោមការដឹកនាំសម្តែង ដោយផលិតករល្បីឈ្មោះ លំដាប់ពិភពលោក DUNCAN JONES ជា Director និងសហការ ជាមួយផលិតកម្មល្បីល្បាញ ខ្នាតអន្តរជាតិ រួមមាន UNIVERSAL, LEGENDARY និង BLIZZARD Entertainment ទៀតផង។

ក្នុងឈុតឆាកសម្តែង នៃសាច់រឿង Warcraft គឺបំពាក់ នូវអាវុធ និងខែលចម្បាំង ទំនើបៗ អមជាមួយយុទ្ធសិល្បិ៍ សាហាវប្លែកភ្នែកជក់ចិត្តដិតអារម្មណ៍ គួរឱ្យចង់ទស្សនា។ គួរបញ្ជាក់ថា សាច់រឿងនេះមួយ នឹងចាក់ដាក់បញ្ចាំងនៅថ្ងៃទី១០ មិថុនា ខាងមុខនេះ ផងដែរ៕

សូមអញ្ជើញទស្សនា Warcraft – Featurette: “A Look Inside” (HD) ខាងក្រោមនេះ៖ 

មតិយោបល់