ព័ត៌មានជាតិ

កូនប្រុសបង្កើតដុតផ្ទះខ្លួនឯងបង្កឡើងទៅជាអគ្គិភ័យ

កំពង់ស្ពឺ: នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥និង១០នាទីនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់អគ្គិភ័យបានកេីតឡើងរបស់ឈ្មោះយី គឹមហុន ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
+ការខូចខាត:
-ឆេះផ្ទះចំនួន០១ខ្នងទំហំ៦x៨ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងនិងឆេះសម្ភារ:ប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង។
-មិនបង្ករឲ្យមានរងរបួសដល់មនុស្សទេ។

+មូលហេតុ:បណ្ដាលមកពីឈ្មោះផល្លាបារាំងភេទប្រុសអាយុ២៣រស់នៅភូមិឃុំខាងលើត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះជាអ្នកដុត។

-ករណីខាងលេីនេះកម្លាំងនគរបាលចេញអន្តរាគមន៍ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿងអស់ទឹកចំនួន០៤រថយន្តនឹងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងឡេីយ។

 

មតិយោបល់