ព័ត៌មានជាតិ

ជនសង្ស័យចំនួន៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ!

ភ្នំពេញៈ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និង ប្លន់។

ជនសង្ស័យទាំង ៤នាក់ខាងលើ មាន ៖
១. ឈ្មោះ ពេជ្រ វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៣និង២០នាទីរសៀល នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៩៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ។

២. ឈ្មោះ ឈី ឈៀងហេន ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីយប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើកំាំបិតតាំងតោ កាប់ប្លន់យកម៉ូតូ)។

៣. ឈ្មោះ ជា ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ និងទី៤. ឈ្មោះ ឡាច វណ្ណា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនបាន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១០និង១៥នាទី នៅចំណុចផ្លូវ២១៤ កែង១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ ។

តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យទាំង ពួកគេទាំង៤នាក់ខាងលើ ព្រមទទួលស្គាល់កំហុស ថាពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់ពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស តាមច្បាប់ ៕

មតិយោបល់