ក្រុមហ៊ុនប្រេងយក្ស Shell នៅថ្ងៃសុក្រនេះ បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីទៅឲ្យពាណិជ្ជករថាមពលហូឡង់ដែលគ្រប់គ្រងដោយ Vitol ក្នុងតម្លៃ ២,៦ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Shell បានបញ្ជាក់ថា ប្រតិបត្តិការនៅក្នុងប្រទេសអូស្ត្រាលី នឹងនៅដំណើរការដូចមុន ជាពិសេសគឺបុគ្គលិក និងទីតាំង បើទោះបីជាខ្លួនបានលក់ក្ដី។
ប្រតិបត្តិការទាំងឡាយ និងដំណើរការដដែល ដោយគ្រាន់តែផ្លាស់ប្ដូរអ្នកវិនិយោគប៉ុណ្ណោះ ហើយនឹងមិនមានការផ្លាស់ប្ដូរច្រើននោះទេ ព្រោះថាក្នុងកិច្ចព្រមព្រៀងក្រុមហ៊ុនបានកំណត់រួចរាល់អស់ហើយ។
លោក Ben van Beurden នាយកប្រតិបត្តិ Shell បានថ្លែងឲ្យដឹងថា អាជីវកម្មនៅក្នុងប្រទេសអូស្ត្រាលីគឺមានសារៈសំខាន់សម្រាប់ Shell ប៉ុន្តែក្រុមហ៊ុនគ្មានជម្រើស ហើយការធ្វើបែបនេះគឺដើម្បីឲ្យប្រតិបត្តិការកាន់តែប្រសើរឡើង៕
មតិយោបល់