ព័ត៌មានជាតិ

បុរសម្នាក់ដេកសុខៗ ព្រឹកឡើងស្រាប់តែឃើញចងក សម្លាប់ខ្លួន

កណ្តាលៈ មានករណី បុរសម្នាក់ បានធ្វើអត្តឃាតចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិរោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី រុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រានៅផ្ទះតែម្នាក់ឯង(ផឹកស្រាជាប្រចាំ) ពេលផឹករួចក៏ចូលដេកនៅក្នុងបន្ទប់ក្រោមផ្ទះ លុះដលថ្ងៃកើតហេតុខាងលើ ពេលនោះប្អូនប្រុសរបស់ជនរងគ្រោះបានបើកទ្វារ ដើម្បីយកម៉ូតូទៅប្រឡង ភ្លាមនោះក៏ឃើញជនរងគ្រោះចងកជាមួយខ្សែភ្លើង ចងនិងស្នួរ ហាលខោអាវ នៅក្នុងបន្ទប់ក្រោមផ្ទះស្លាប់បាត់ទៅហើយ។ បន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ច កម្លាំងជំនាញ ប៉ុស្តិ៍ អាជ្ញាធរមូលរដ្ឋាន និងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា សពមានស្នាមជាំជុំវិញកពិតជាស្លាប់ដោយសារ ចងកប្រាកដមែនហើយពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីអ្វីផ្សេងឡើយ។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់