ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយនឹងថ្នាំញៀន៩កញ្ចប់

ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតថ្នាំញៀន៩កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ គឺកម្លាំងសមត្ថកិច្ចយើងសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ៩កញ្ចប់តូច ជាប្រភេទម៉ាទឹកកក,ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកបានបន្តថា ជនសង្ស័យមានឈ្មោះ តាំង ចាំងដឹក ហៅអាសាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម១ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយមកពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់