បាត់ដំបងៈ កាលពីថ្ងៃ អាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤៥នាទី អនុវត្តតាមមតិណែនាំលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមមតិណែនាំជំនាញរបស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក ឆាង វណ្ណ ឆៃ អធិការនគរបាលក្រុងបាត់ដំបងដឹកនាំ កម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាន កម្លាំងអន្តរាគមន៍រួមជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ ចុះប្រត្តិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងករណីនេះ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី អ៊ីសា ហៅ ពាង ភេទប្រុ សអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់១,០៣៤,២០ ក្រាម ទាំងសំបក សង័្សយជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកក ICE ម្សៅពណ៌សសង័្សយជាសារធាតុ ញៀនប្រភេទ កេតាមីនចំនួន០១កូនថង់ សារធាតុរាវចំនួន០៣កូនដបសង្ស័យជាសារធាតុញៀន
កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១ ទូរស័ព្ទដៃចំនួន០១គ្រឿង កូនកាបូបសម្រាប់ដាក់ប្រាក់ពណ៌ ទឹកប៊ិចចំនួន០១ ប្រាក់រៀលចំនួន៣០ម៉ឺនរៀល ម៉ូតូចំនួន០១គ្រឿង ម៉ាកអ៊ិចសេចទ័រ ពណ៌ស លាយខ្មៅ គ្មានផ្លាកលេខ លេខតួ និងលេខ ម៉ាស៊ីន៥៨៨៨១១ ។
ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្នជន សង្ស័យ និងវត្ថុតាង នគរបាលក្រុងបាត់ដំបងបាន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាម នីតិវិធីច្បាប់ ៕
មតិយោបល់