ព័ត៌មានជាតិ

ជិះម៉ូតូលឿនមិនប្រកាន់ស្តាំ ត្រូវរថយន្តបុកពេញទំហឹង ស្លាប់នៅនឹងកន្លែង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទី យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ ចន្លោះគីឡ មែត្រ១៩-២០ ។

មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2C-0602 អ្នកបើកបរ មិនដឹងឈ្មោះ (រត់គេចខ្លួនបាត់ )បានបើកពីទិសខាង កើតទៅលិច ភ្នំពេញទៅកំពង់សោម លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបានបុកជាមួយ ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BW-4339 បើកបរមិនដឹងឈ្មោះ ពុំមានអត្តសញ្ញាណអ្វីជាប់ខ្លួន សម្បុរស្រអែម ពាក់អាវដៃវែងក្រឡាក្រហម ខោរខូវប៊យជើងវែងសក់ខ្លីកម្ពស់១មែត្រ៦០ បើកពីទិស ខាងលិចទៅទិសខាង កើត កំពង់សោមទៅភ្នំពេញ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

ចំពោះសពត្រូវបានដឹកយកទៅរក្សារទុកនៅវត្តភូមិថ្មី ឃុំបែកចាន រងចាំបងប្អូននិង ក្រុមគ្រួសារមកទទួលយក។
ការសន្ឋិដ្ឋាន ករណីនេះបណ្តាលមកពីម៉ូតូបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ។

ក្រោយពេលកើតហេតុមន្ត្រី ជំនាញបានយក សម្ភារ:មធ្យោបាយពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បី កសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធីច្បាប់៕

មតិយោបល់