ព័ត៌មានជាតិ

ប្រយត្ន័! រកឃើញសសៃគុយទាវបាញ់កាញ់ជាង៤០គីឡូមានគីមី និងគ្រឿងកំប៉ុងមួយចំនួនហួសកាលបរិច្ឆេទ

តាកែវៈ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ មន្ត្រីជំនាញរបស់កាំកុងត្រូលខេត្តតាកែវ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យចំណីអាហារ នៅក្នុងផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ។

ការត្រួតពិនិត្យនេះមានការដឹកនាំដោយ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយ និង មន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យក្នុងផ្សារខាងលើ រកឃើញ រកឃើញ សសៃគុយទាវបាញ់កាញ់ ចំនួន៤២គីឡូក្រាម រួមនិងភេសជ្ជៈ និងអាហារគ្រឿងកំប៉ុង មួយចំនួន ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់ ត្រូវបានមន្រ្តីកាំកុងត្រូល ខេត្តតាកែវ សម្រេចដកហូត និងយកទៅដុតបំផ្លាញចោល ក្រោយពីពិនិត្យ និងធ្វើតេស្តបឋមរកឃើញសារធាតុគីមីបូរ៉ាក់ នៅលើសសៃគុយទាវបាញ់កាញ់ ព្រមទាំងបានធ្វើត្តេសបឋមទៅលើបង្គារ មឹក និងខ្ចីផងដែរ នៅក្នុងផ្សារខាងលើផងដែរ៕

មតិយោបល់