កោះកុងៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនិងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:២០នាទីរសៀល មានករណីភ្លើងឆេះផ្ទះនៅចំណុចផែក្រោម ស្ថិតនៅភូមិស្រែអំបល ឃុំស្រែអំបិល ស្រុកស្រែអំបិល ម្ចាស់ផ្ទះមានឈ្មោះ។
១. ឈ្មោះ ជាង ឌឿន ភេទប្រុស អាយុ ៤៥ឆ្នាំ បណ្ដាលឲ្យឆេះខូចខាត៥០ភាគរយ ឆេះលុយអស់២ម៉ឺនដុល្លារ។
២. ឈ្មោះ ជិន រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ បណ្ដាលឲ្យឆេះខូចខាតបន្តិចបន្តួច។
មូលហេតុមកពីផ្ទុះសេខ្សែភ្លើងក្នុងផ្ទះ ជាង ឌឿន។
ករណីនេះមិនបណ្តាលឲមនុស្សរងរបួសឡើយ៕
មតិយោបល់