ត្បូងឃ្មុំៈ បុរសម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់នៅនឹងកន្លែង ខណៈដែលបុរសជាជនរងគ្រោះចេញពីកន្លែងផឹកស្រា ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ដែលស្ថិតក្នុងស្ថានភាពស្រវឹងយ៉ាងជោគជាំ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកានព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ២០៤-២០៥ ភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រកមេមត់ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ ម៉ាន់ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជីប៉ះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់)។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ ដោយជនបង្កបានគេចខ្លួនាបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះរថយន្តបង្ក នគរបាលចរាចរណ៍កំពុងធ្វើការស្រាវជ្រាវ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់