ភ្នំពេញៈ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដែល Post News ទើបទទួលបាននៅមុននេះបន្តច បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានតែងតាំង និងផ្ដល់ឋានៈជាជំនួយការលោក អ៊ឹម សួស្ដី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ចំនួន២រូប។
ជំនួយការរបស់លោក អ៊ឹម សួស្ដី ថ្មីទាំងពីរ គឺលោក អ៊ឹម ប្រណិតា មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន និងលោក ឡុង សុភ័ក្រ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕
មតិយោបល់