សៀមរាប:មន្ដ្រីយោធាម្នាក់ ត្រូវបានរន្ទៈបាញ់ស្លាប់ ភ្លាមៗនៅក្នុងបន្ទាយ វរៈសេនាតូច D25 (កាំភ្លើងធំ) កងពលធំអន្តរាគមន៍លេខ២ ខណះកំពុងប្រចាំការ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយ ស្រីខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ម៉ុយ ណន អធិការន គរបាលស្រុកបន្ទាយស្រី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ នេះថា នៅពេលកើតហេតុ កម្លាំងនគរបាល បានចុះទៅដល់កន្លែងកើតហេតុ គឺពិតជាត្រូវបានរន្ទះភ្លើងបាញ់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។
សាក្សី បានឲ្យដឹងថាករណីគឺមុនដំបូងបាញ់ចំបង្គោលអង់តែនវិទ្យុទាក់ទង ហើយបន្តឆ្លងចំជនរងគ្រោះតែម្តង។ លោកបន្តថា សពជនរងគ្រោះមានឈ្មោះ ស៊ីន សំឡី អាយុ៣២ឆ្នាំ មានមុខរបរ ជា មន្រ្តីយោធាឋានពលបាលឯក រស់នៅភូមិឃុំកើតហេតុខាងលើ។ បច្ចុប្បន្ន សពជនត្រូវបានក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់