ភ្នំពេញៈ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួល ពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុ ម៉ូនី អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីកាំកុងត្រូល, វិទ្យាស្ថានស្តង់ដាកម្ពុជា និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតទឹកក្រូចមួយកន្លែង នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលការត្រួតពិនិត្យសមត្ថកិច្ចចម្រុះបានរកឃើញ៖
១.គ្មានច្បាប់អនុញ្ញាតបើកអាជីវកម្មពីមន្ទីរឧស្សាហ៍កម្ម។
២.គ្មានវិញ្ញាបនប័ត្រចុះបញ្ជីផលិតផល។
៣.គ្មានវិញ្ញាបនប័ត្រចុះស្លាកសញ្ញា ។
៤.ពុំមានលើកផ្លាកយីហោសិប្បកម្ម។
៥.គ្មានឯកសារពាក់ព័ន្ធនិងការផលិត ហើយនិងបានរកឃើញផលិតផលសម្រេចទឹកក្រូចម៉ាកSmile គ្មានកាលបរិច្ឆេទប្រើប្រាស់ ចំនួនៈ
-ទឹកក្រូចចំនុះ ២លីត្រចំនួន១.៦៩២ដប។
-ទឹកក្រូចចំនុះ១,២៥ លីត្រចំនួន ៣.២៥២ដប។
-ទឹកក្រូចចំនុះ៤០០មីលីលីត ចំនួន៦២៩៤០ដប ស្មើនឹង៣២,៦២៥ តោន។
ដោយមានការឯកភាពពីព្រះរាជអាជ្ញារង លី សុផាណា បានឲ្យម្ចាស់ទីតាំងថែរក្សាវត្ថុតាង រង់ចាំលទ្ធផលពិសោធន៍ពីស្ថាប័នជំនាញកាំកុងត្រូលនិង វិទ្យាស្ថានស្តង់ដាកម្ពុជា ហើយតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺបន្តនីតិវិធីនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕



https://youtu.be/Tt0KtbQAqTg
មតិយោបល់