ភ្នំពេញៈ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿម៉ាក់និចឌុបគ្នា បានធ្វើសកម្មភាព ចូលឆក់ទូរស័ព្ទដៃក្នុងផ្ទះប្រជាពលរដ្ឋម៉ាស្សាមួយកន្លែង ប៉ុន្តែមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ចាប់ខ្លួនបានម្នាក់ ហើយម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។
ជនសង្ស័យឈ្មោះ រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាអ្នកដើរទិញដែក រស់នៅខេត្តកំពង់ចាម ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកនិចឌុបគ្នា បានធ្វើសកម្មភាព ចូលឆក់ទូរស័ព្ទដៃក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ។ ដោយជនសង្ស័យបានឃើញបែបស្ងាត់បន្តិចក៏ចូលទៅក្នុងគោលបំណងឆក់យកទូរស័ព្ទដៃមួយគ្រឿងម៉ាក VIVO ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវបានម្ចាស់ផ្ទះគេឃើញទាន់ក៏ចាប់បានម្នាក់ ហើយម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
តាមការរៀបរាប់របស់ជនសង្ស័យម្នាក់ ដែលត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាននោះ និយាយថា ខ្លួនមិនដែលប្រព្រឹត្តនូវអំពើលួចឆក់ទូរស័ព្ទដៃបែបនេះទេ តាំងពីមុនមក ប៉ុន្តែដែលខ្លួនបានធ្វើសកម្មភាពបែប នេះដោយសារតែម្តាយមានជំងឺ ហើយគ្មានលុយមើល ខ្លួនក៏សម្រេចចិត្តធ្វើបែបនេះ ដើម្បីបានលុយយកទៅព្យាបាលម្តាយដែលកំពុងធ្លាក់ខ្លួនឈឺ ។
ក្រោយកើតហេតុ សមត្ថកិច្ចនៅប៉ុស្តិ៍ចាក់អង្រែលើ បានចុះទៅដល់ទីតាំងខាងលើ ដើម្បីនាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍រដ្ឋបាល ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់