ព័ត៌មានជាតិ

Samsung តែងតាំង​បុគ្គលិក​ជាន់ខ្ពស់ Sprint ជា​ប្រធាន​ផ្នែក​លក់ និង​ប្រតិបត្តិការ​

​កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​កូរ៉េ Samsung បានប្រកាសថា លោក Danny Bowman ដែលជា​បុគ្គលិក​ជាន់ខ្ពស់​ក្រុមហ៊ុន Sprint ជា​ប្រធាន​ផ្នែក​លក់ និង​ប្រតិបត្តិការ​។​
​យោងតាម​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹងថា លោក Bowman ត្រូវបានតែងតាំង​ជា​ប្រធាន​ផ្នែក​លក់ និង​ប្រតិបត្តិការ​ប្រចាំ Samsung Telecommunication America ព្រមទាំង​ការងារ​មួយចំនួនទៀត​។​
​អស់​រយៈពេល ១៧​ឆ្នាំ​មកហើយ ដែល​លោក Bowman បាន​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Sprint ប៉ុន្តែ​កាលពី​ចុងឆ្នាំ ២០១២ មាន​ព័ត៌មាន​ថា លោក Bowman បាន​ចាក​ចេញពី​ក្រុមហ៊ុន Sprint ប៉ុន្តែ​ពណ៌​មាន​នោះ មិនត្រូវ​បាន​គេ​យកជាការ​ឡើយ ទើបតែ​ពេលនេះ ធ្លាយ​ព័ត៌មាន​លោក​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Samsung៕

danny-bowman

មតិយោបល់