ព័ត៌មានជាតិ

យុវជន២នាក់ លួចកាច់សោ កម៉ូតូគេ ជាប់ខ្នោះសមត្ថកិច្ច

ត្បូងឃ្មុំ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចកាច់សោ កម៉ូតូ មិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ស៊ុយ ណារ៉ុម ភេទប្រុស អាយុ៥០ឆ្នាំ ស្ថិតនៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ឈឿន សាវឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងទី២ឈ្មោះ រិន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា បានធ្វើសកម្មភាពចូលលួចយកម៉ូតូ១គ្រឿង ម៉ាកសង់ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BQ-4635។

ក្រោយពីទទួលបានព័ត៌មាន ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានធ្វើការបង្ក្រាបករណីខាងលើ ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់បានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់